ថ្ងៃពុធ ៥
រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក ប៉េង សុភ័ក្រ្តា ប្រធានការិយាល័យរដ្ឋបាលថ្នាក់ក្រោមជាតិ បានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់
និងក្រុង នៅថ្នាក់ស្រុកជាំក្សាន្ត ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម វ៉ាត ប៉ារ៉ានីន
អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ
អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុកជាំក្សាន្ត និងអង្កការដៃគូ
នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល គឺសារៈសំខាន់នៃសិក្ខាសាលាសមាហរណកម្មនេះគឺដើម្បីប្រមូលផ្ដុំ កៀរគរមូលនិធិពីបណ្ដាអង្គការដៃគូ មន្ទីរអង្គភាព ស្ថាប័នជាតិអន្តរជាតិនិងសប្បុរសជននានាចូលរួមគាំទ្រគម្រោងឃុំសង្កាត់ក្រុងស្រុកដែលជាសេចក្តីត្រូវការនិងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីខ្សែបន្ទាន់នូវភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងពិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាទទួលបាននូវសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គម ព្រមទាំងសមិទ្ធផលជាច្រើនចាប់ពីទីក្រុងដល់ជនបទដាច់ស្រយាល។